Skip to main content

Posts

Showing posts from July, 2021

ការដាច់រហែកទងសាច់ដុំដើមដៃ

  សាច់ដុំ Biceps ស្ថិតនៅ ផ្នែក ខាងមុខនៃដើមដៃ។ វាជួយអ្នកបត់កែងដៃនិងបង្វិលកំភួនដៃរបស់អ្នក។ ហើយវាជួយរក្សាស្មា របស់អ្នកមានលំនឹង។ ទងសាច់ដុំត្រូវបានបន្តពីសាច់ដុំភ្ជាប់ទៅឆ្អឹង (ពីឆ្អឹងស្មា ទៅឆ្អឹងកំភួនដៃ)។ ប្រសិនបើអ្នករហែកទងសាច់ដុំ Biceps នៅកំភួនដៃ វានឹងធ្វើអោយបាត់បង់កំលាំង ដៃរបស់អ្នក ហើយមិនអាចផ្ងារបាតដៃ ឬបត់កែងដៃរបស់អ្នកបានទេ។ វានឹងមានការពិបាកក្នុងការធ្វើ ចលនាដៃកើតឡើងប្រសិនបើសរសៃពួរនេះមិនត្រូវបានព្យាបាលដោយការវះកាត់។ សាច់ដុំ Biceps ចែកជាពីរ(ផ្នែកខាងលើ)ដែលចុងនៃទងសាច់ម្ខាងភ្ជាប់ទៅនឹងឆ្អឹងស្មានិងចុងនៃទងសាច់ម្ខាងទៀត ភ្ជាប់ទៅនឹងឆ្អឹងកំភួនដៃ។ ការហែកនៅផ្នែកខាងចុងទងសាច់ដុំBiceps ធ្វើអោយមានការឈឺចាប់ខ្លាំង ហើយចលនាដៃត្រូវបានរារាំង។ទោះជាយ៉ាងណាដៃរងរបួសនឹងមានការថយចុះកម្លាំងពី 30% ទៅ 40% ជាទូទៅក្នុងចលនាផ្ងារបាតដៃឡើង។ វាកើតមានក្នុងមនុស្សតែ 1 ទៅ 2 នាក់ប៉ុណ្ណោះក្នុងចំនោម 100.000 នាក់ក្នុងមួយឆ្នាំ ហើយកម្រនឹងកើតលើស្ត្រី។        មូលហេតុៈ ជាទូទៅកើតឡើងដោយសាររបួសផ្ទាល់ទៅនឹងទងសាច់ដុំតែម្ដង។​  មួយទៀតទាក់ទង ការប្រឹងលើក ឬប្រឆាំងទប់ខ្លាំងក្លា ជាមួយវត្ថុធ្ងន់ខ្លាំងពេក។...

ការឈឺកញ្ចឹងក

  ភាគច្រើននៃការការឈឺកញ្ចឹងកគឺមិនធ្ងន់ធ្ងរទេ។សាច់ដុំម្ខាងអាចត្រូវបានប៉ះពាល់ដោយសារឥរិយាបថមិនល្អ ឧទាហរណ៍ដូចជាការប្រើប្រាស់កុំព្យូទ័រ របស់អ្នកដោយស្ថានភាពតុខ្ពស់ ពេក ឬ ទាបពេក ប្រើរយៈពេលយូរ។ ជំងឺរលាកសន្លាក់ ក៏ជាមូល ហេតុទូទៅមួយនៃការការឈឺកញ្ចឹងកផងដែរ។ ប៉ុន្តែជួនកាលការឈឺចុកចាប់របស់ កញ្ចឹងក អាច បង្ហាញ ពីអ្វីមួយដែលធ្ងន់ធ្ងរជាងនេះ។ រោគសញ្ញាៈ  ត្រូវស្វែងរកការថែទាំវេជ្ជសាស្ត្រភ្លាមៗប្រសិនបើអ្នកធ្លាប់មាន ការឈឺចាប់នៅលើ ស្មារបស់អ្នកឬដៃរបស់អ្នក  មានការបាត់បង់កម្លាំងនៅដៃរបស់អ្នក  អសមត្ថភាពក្នុងការប៉ះចង្ការបស់ អ្នកទៅទ្រូងរបស់អ្នក។ មូលហេតុៈ  ការឈឺត្រង់ កញ្ចឹងក អាចបណា្តលមកពីមូលហ្រតុផ្ស្រង ៗ ជាច្រើន ដូចជា៖                                                  - រលាកសន្លាក់រ៉ាំរ៉ៃ និង ស្អំក្ដៅ / ត្រជាក់ ​ 5$                       - ជំងឺរលាកស្រោមខួរ​​​     ...

ខ្សែក្រវ៉ាត់ចង្កេះស្អំកំដៅ

ការឈឺចាប់នៅតំបន់ចង្កេះ      ការឈឺចាប់នៅតំបន់ចង្កេះនៃខ្នងដែលជាការឈឺ រួមបញ្ចូល លក្ខខណ្ឌផ្សេងៗគ្នាដែលបណ្តាលមកពីកត្តាដូចជាការរងរបួស, ខ្នង, រលាកសន្លាក់, ការប្រើប្រាស់សាច់ដុំចង្កេះ និងខ្នងខ្លាំងពេក (ដូចជាឥរិយាបថមិនល្អ, ពូកទន់ពេក ឬស្បែកជើងដែលមិន សមរម្យ) ឬបញ្ហាមួយចំនួនផ្សេងទៀត។   ខ្សែក្រវ៉ាត់ចង្កេះស្អំកំដៅដោយគ្រាប់ម៉ាញ៉េទិច   សម្រាប់ពុកម៉ែបងប្អូនដែលមានបញ្ហាការឈឺចាប់នៅតំបន់ចង្កេះ អាចប្រើប្រាស់ជាមួយ ខ្សែក្រវ៉ាត់ដែនម៉ាញ៉េទិចសម្រាប់ស្អំកំដៅ និងទប់ចលនាចង្កេះជួយបំបាត់ការឈឺចាប់បាននៅតាមផ្ទះ។ ការឈឺចាប់នៅតំបន់ចង្កេះនៃខ្នងដែលជាការឈឺ រួមបញ្ចូលលក្ខខណ្ឌផ្សេងៗគ្នាដែលបណ្តាលមកពីកត្តាដូចជាការរងរបួស, ខ្នង, រលាកសន្លាក់, ការប្រើប្រាស់សាច់ដុំចង្កេះ និងខ្នងខ្លាំងពេក (ដូចជាឥរិយាបថមិនល្អ, ពូកទន់ពេក ឬស្បែកជើងដែលមិនសមរម្យ) ឬបញ្ហាមួយចំនួនផ្សេងទៀត។    Phone: 086858653  

ខ្សែក្រវ៉ាត់ទប់ចង្កេះជួយការពារនិងបន្ថយការឈឺឆ្អឹងខ្នង

  ខ្សែក្រវ៉ាត់ទ្រទ្រង់ចង្កេះ តើហេតុអ្វីបានជាត្រូវប្រើប្រាស់ខ្សែក្រវ៉ាត់ទ្រទ្រង់ចង្កេះ? គឺប្រើប្រាស់ដើម្បីជួយបន្ថយសម្ពាធនៃការសង្កត់របស់ឆ្អឹងខ្នងទៅលើសន្លាក់ឆ្អឹង ឌីស និងសាច់ដុំរបស់ឆ្អឹងខ្នង។ហើយអាចបន្ថយភាពតានតឹង ការពារឈឺចាប់សាច់ដុំ ដែលជាប្រតិកម្មទូទៅបន្ទាប់ពីមានរបួស។ ខ្សែក្រវ៉ាត់ត្រូវបានគេសន្មត់ថាកាត់បន្ថយបន្ទុកនៅលើឆ្អឹងខ្នងនិងដោយធ្វើអោយប្រសើរឡើងនូវឥរិយាបថ។ កម្លាំងដែលឆ្លងកាត់ឆ្អឹងខ្នងចង្កេះនៅពេលអ្នកលើកអាចមានច្រើន។ ប្រសិនបើអ្នកឈឺខ្នង ចង្កេះ ហើយត្រូវការបន្តការងារ ដូចនេះអ្នកត្រូវរក្សាកម្រិតសកម្មភាពណាមួយ ដោយប្រើប្រាស់ខ្សែក្រវ៉ាត់ដើម្បីជួយទ្រទ្រង់រាង្គកាយគឺជាជំនួយដ៏អស្ចារ្យ។ ខ្សែក្រវ៉ាត់ទប់ចង្កេះ ដូចជា៖ ពេលមានបញ្ហាលៀនទ្រនាប់ឆ្អឹងខ្នង( ឌីស)   ការលើកធ្ងន់ត្រូវបានទាមទារ   ពេលមានការឈឺខ្នងចង្កេះមិនដឹងមូលហេតុ   អ្នកដែលមានបញ្ហារបួសសាច់ដុំ   ការពារក្រោយពេលវះកាត់ ជាដើម។   "ដំណោះស្រាយបានភ្លាមៗទោះបីមិនទាំងស្រុង" ក្នុងស្ថានភាពមួយដ៏លំបាកដែលធ្វើអោយយើងម្នាក់ៗសឹងមិនហ៊ានទៅពេទ្យដើម្បីព្យាបាលសរសៃ ចឹងសង្ឃឹមថាមានឧបករណ៍ខ្លះអាចជួយដល់អ្នកជម្ងឺដែលមានបញ្ហាជាប់សរសៃឬសាច់ដុំបានម...