Skip to main content

ការដាច់រហែកទងសាច់ដុំដើមដៃ

 

សាច់ដុំ Biceps ស្ថិតនៅផ្នែកខាងមុខនៃដើមដៃ។ វាជួយអ្នកបត់កែងដៃនិងបង្វិលកំភួនដៃរបស់អ្នក។ ហើយវាជួយរក្សាស្មា របស់អ្នកមានលំនឹង។ ទងសាច់ដុំត្រូវបានបន្តពីសាច់ដុំភ្ជាប់ទៅឆ្អឹង (ពីឆ្អឹងស្មា ទៅឆ្អឹងកំភួនដៃ)។ ប្រសិនបើអ្នករហែកទងសាច់ដុំ Biceps នៅកំភួនដៃ វានឹងធ្វើអោយបាត់បង់កំលាំង ដៃរបស់អ្នក ហើយមិនអាចផ្ងារបាតដៃ ឬបត់កែងដៃរបស់អ្នកបានទេ។ វានឹងមានការពិបាកក្នុងការធ្វើ ចលនាដៃកើតឡើងប្រសិនបើសរសៃពួរនេះមិនត្រូវបានព្យាបាលដោយការវះកាត់។ សាច់ដុំ Biceps ចែកជាពីរ(ផ្នែកខាងលើ)ដែលចុងនៃទងសាច់ម្ខាងភ្ជាប់ទៅនឹងឆ្អឹងស្មានិងចុងនៃទងសាច់ម្ខាងទៀត ភ្ជាប់ទៅនឹងឆ្អឹងកំភួនដៃ។ ការហែកនៅផ្នែកខាងចុងទងសាច់ដុំBiceps ធ្វើអោយមានការឈឺចាប់ខ្លាំង ហើយចលនាដៃត្រូវបានរារាំង។ទោះជាយ៉ាងណាដៃរងរបួសនឹងមានការថយចុះកម្លាំងពី 30% ទៅ 40% ជាទូទៅក្នុងចលនាផ្ងារបាតដៃឡើង។ វាកើតមានក្នុងមនុស្សតែ 1 ទៅ 2 នាក់ប៉ុណ្ណោះក្នុងចំនោម 100.000 នាក់ក្នុងមួយឆ្នាំ ហើយកម្រនឹងកើតលើស្ត្រី។  
    មូលហេតុៈ ជាទូទៅកើតឡើងដោយសាររបួសផ្ទាល់ទៅនឹងទងសាច់ដុំតែម្ដង។​  មួយទៀតទាក់ទង ការប្រឹងលើក ឬប្រឆាំងទប់ខ្លាំងក្លា ជាមួយវត្ថុធ្ងន់ខ្លាំងពេក។ 
    រោគសញ្ញាៈ ការឈឺចាប់គឺធ្ងន់ធ្ងរនៅពេលដំបូងប៉ុន្តែអាចថយចុះបន្ទាប់ពីមួយ ឬពីរសប្តាហ៍។              

ចុចមើល
ខ្សែក្រវាត់ស្អំចង្កេះ ជួយបំបាត់ការឈឺចាប់

រោគសញ្ញាផ្សេងទៀតរួមមាន: 

  •   ហើមខាងមុខកែងដៃ •ស្នាមជាំនៅកែងដៃនិងកំភួនដៃ •ខ្សោយក្នុងការពត់កែងដៃ
  •   ភាពចុះខ្សោយក្នុងការបង្វិលកំភួនដៃ
  •  មានដុំនៅផ្នែកខាងលើនៃដើមដៃដែលបានកើតឡើងដោយសាររួញសាច់ដុំ ​Biceps។  

    ការព្យាបាលៈ ដោយធ្វើការវះកាត់តភ្ជាប់ទងសាច់ដុំឡើងវិញធ្វើឡើងទៅតាមបច្ចេកទេសរបស់គ្រូពេទ្យ។ ហើយផលវិបាក នៃការវះកាត់ជាទូទៅគឺកម្រមាន វាកើតមានប្រហែល 6% ទៅ 9% នៃអ្នកជំងឺតែ ប៉ុណ្ណោះ។ ជាធម្មតាបណ្តាលឱ្យមានចលនាតិចតួច, ពេលខ្លះវាអាចកាត់បន្ថយសមត្ថភាពក្នុងការ បង្វិលៃដៃ នេះតម្រូវឱ្យមានការវះកាត់បន្ថែមទៀត។ ការស្តារឡើងវិញ​ បន្ទាប់ពីការវះកាត់អាចត្រូវ បានដាក់ក្នុងរណប។ វេជ្ជបណ្ឌិត អាចចេញវេជ្ជបញ្ជាការព្យាបាលដោយចលនាដើម្បីជួយ ឱ្យមាន ចលនានិងកំលាំង។ 

ខ្សែកៅស៊ូមានប្រាំកម្រាស 5$  📲086858653

      ការធ្វើលំហាត់ប្រាណអាចត្រូវបានបន្ថែមជាបន្តបន្ទាប់ទៅក្នុងផែនការស្តារឡើងវិញ។ ដោយសារ ដំបៅសាច់ដុំត្រូវការរយៈពេលពី 2 ទៅ 3 ខែដើម្បីជាសះស្បើយយ៉ាងពេញលេញ។ សកម្មភាព ចលនាអាចចាប់ផ្តើមភ្លាមៗបន្ទាប់ពីការវះកាត់។ ប៉ុន្តែការលើកធ្ងន់និងសកម្មភាពប្រឹងខ្លាំងគួរតែ ត្រូវបានជៀសវាងជាច្រើនខែ។ ទោះបីជាវាជាដំណើរការយឺតក៏ដោយ ការប្តេជ្ញាចិត្តរបស់អ្នកចំពោះ ផែនការស្តារនីតិសម្បទារបស់អ្នក គឺជាកត្តាសំខាន់បំផុតក្នុងការត្រលប់ទៅ គ្រប់សកម្មភាពដែលអ្នក ត្រូវការ។  

ចំណាំៈ រាល់បញ្ហាដែលទាក់ទងនឹងសុខភាពរបស់អ្នក អ្នកគួរតែទៅរកគ្រូពេទ្យជំនាញដើម្បី ភាពល្អប្រសើរឡើងសំរាប់សុខភាពអ្នក។ 

 

ខ្សែរុំទប់សាច់ដុំកំភួនដៃ​ 5$ 

 

 

 

Comments